ឡានក្រុងបុកដៃស្ពាននិងម៉ូតូ នៅស្រុកជីក្រៃង បណ្ដាលឱ្យមនុស្ស ៣ នាក់..របួស

ខេត្តសៀមរាប៖ មនុស្សចំនួនបីនាក់បានរងរបួសក្នុងហេតុការណ៍ចរាចរណ៍។ ហេតុការណ៍បានកើតឡើង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ លេីផ្លូវជាតិលេខ៦ នៅចំណុចស្ពានខ្នាត ស្ថិតក្នុងភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង។
គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តក្រុង ៤៥កៅអី ម៉ាកHYUNDAI ពណ៌ខៀវ លាយសរ ( ទិសដៅពីកេីតទៅលិច ) បានបុកបង្កាន់ដៃស្ពាន ជ្រុលទៅបុកម៉ូតូចំនួន០២គ្រឿង។
– ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AB-0232 និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1J-6573 (ទិសដៅស្របគ្នាពីកេីតទៅលិច)បណ្តាលអោយរងរបួសមនុស្សចំនួន០៣នាក់។
ជនរងគ្រោះ
១- ឈ្មោះ ចាន់ ម៉ាន់ ភេទប្រុសអាយុ៣២ឆ្នាំទីលំនៅភូមិតាព័រ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប អ្នកបេីកបរម៉ូតូពាក់ស្លាកលេខតាកែវ1J-6573 ( របួសស្រាល )
២- ឈ្មោះ ឆាយ សីលាង ភេទប្រុសអាយុ២៨ឆ្នាំទីលំនៅភូមិតាព័រ២ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប អ្នកបេីកបរម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1AB-0232 ( របួសស្រាល)
៣- ឈ្មោះ ថោង រស្មី ភេទស្រីអាយុ៣៤ឆ្នាំទីលំនៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ធ្លាក់ពីលេីរថយន្តក្រុង ( របួសស្រាល )។ ជនរងគ្រោះទាំង៣នាក់ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យកំពង់ក្តី។ ចំណែកអ្នកបេីកបររថយន្តក្រុង គេចខ្លួនបាត់។ ឯវត្ថុតាង រថយន្ត និងម៉ូតូទាំង០២គ្រឿងរក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង៕

អត្ថបទដែលជាប់ទាក់ទង