ឧត្តមសេនីយ៍ត្រី សៀ ទីន ចែករំលែកភេសជ្ជៈ និងថវិកា ជូនអ្នកសារព័ត៌មាន ក្នុងនាមជាខ្មែរតែមួយ
ខេត្តសៀមរាប ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់តាំងមន្ត្រីឲ្យ ផ្ដល់នូវភេសជ្ជៈ និងថវិកាមួយចំនួន ចែករំលែកជូនអ្នកសារព័ត៌មានជាច្រើនអង្គភាព នៅក្នុងខេត្តសៀមរាប។
ការនេះដែរបានរំលេចនូវ សេចក្តីល្អ ផូរផង់ នៃវប្បធម៌ចែករំលែក ក្រោមម្លប់ សន្តិភាព ក្នុងនាមជាខ្មែរតែមួយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ខាងមុខនេះ។
បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី ក៍ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាព បានសម្ដែងនូវសេចក្ដីអំណរ អរគុណ ដោយការកោតសរសើរ យ៉ាងស្មោះអស់ពីដួងចិត្ត និងយកឱកាសឆ្នាំថ្មីនេះ គោរពជូនពរ សិរីសួស្តី បវរមហាប្រសើរ សូមកើតមានដល់ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំងអាវុធហត្ថខេត្តសៀមរាបទាំងអស់ ទទួលបាននូវសុខភាពល្អ ប្រាជ្ញវាងវៃ ជោគជ័យគ្រប់ភារកិច្ច និងសមប្រកបនូវពុទ្ធពរទាំង ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណ: កបីឃ្លៀងឃ្លាតឡើយ៕