ករណីអគ្គិភ័យឆេះនៅចំណុចផ្លូវលំ ក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ

នៅ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចផ្លូវលំ ក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះចំនួន១៦ខ្នងផ្ទះ រួមមានសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផងដែរ។
នៅវេលាម៉ោង០៣:៣០នាទីទៀបភ្លឹ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១៥គ្រឿងប្រើប្រាស់ទឹកអស់៤៥ឡាន ស្មើ២៥០ម៉ែត្រគូប, រថយន្តជំនួយរបស់ សាលាខណ្ឌឬស្សីកែវមួយគ្រឿង ប្រើប្រាស់ទឹកអស់០១ឡានស្មើរ៦ម៉ែត្រគូប និងការណូតទឹកចំនួន០៣គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង