ឆេះអ៊ូប័ ២គ្រឿង បណ្តាលអោយមនុស្ស ៣នាក់របួស

កំពត ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ល្ងាច មានករណីអគ្គីភ័យឆាបឆេះអ៊ូប័រមួយកន្លែងនៅចំណុចភោជនីយ៍ដ្ឋាន ហេងរស្មី ដែលស្ថិតនៅភូមិទ្វីខាងជេីង សង្កាត់អណ្តូងខ្មែរ ក្រុង កំពត ខេត្ត កំពត។

ប្រភពព័ត៌មានបានបញ្ជាក់ថា បណ្តាលឲ្យខូចខាតអ៊ូប័រចំនួន ០២ គ្រឿង និង រងរបួសធ្ងន់មនុស្សប្រុសចំនួន ០៣ នាក់ រួមមាន៖
១- ឈ្មោះ យូ សុះ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់ កណ្តាល ក្រុងកំពត ខេត្តកំពត។
២- ឈ្មោះ ជិន រត្ន័ធី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
៣- ឈ្មោះ ផន ភក្តី ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

មូលហេតុ: ករណីនេះបណ្តាលមកពីជាងជួសជុលម៉ាសុីនបូមសាំងចេញសំអាតរ៉េសាវ័រ ទេីបបណ្តាលឲ្យមានការឆាបឆេះកេីតឡេីងតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង