ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីយាងជាព្រះរាជាធិបតី ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា

សៀមរាប ៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប (អាកាសយានដ្ឋានចាស់) ដើម្បីព្រះអង្គយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា ដោយមានការដង្ហែពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង