ការប្រកួតកីឡាអុកចត្រង្គពានរង្វាន់អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ដើម្បីស្វែងរកស្ដេចអុក ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី»

ការប្រកួតកីឡាអុកចត្រង្គពានរង្វាន់អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ដើម្បីស្វែងរកស្ដេចអុក ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី» ស្ថិតក្នុងបរិវេណភូមិខ្ញុំ នៅមុខប្រសាទអង្គរវត្ត បានចាប់ផ្ដើមការប្រកួតជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែមេសានេះ ។

សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រនេះដែរ គឺមានបេក្ខភាពឆ្នើម ១០រូប ដែលចម្រាញ់បានពីការប្រកួតជម្រុះតាមតំបន់ និងនិស្សិតចូលរួម ក្នុងនោះបែងចែកជា ២ពូល ដោយពូលA មានកីឡាករហេង សៅឌី, ឃីម ឃឹម, ឈាវ បូរ៉ា, លឹម ផល្លា និងស្ដេចអុកច ២សម័យ សុខ លីមហេង ។ ពូលB មានកីឡាករ ម៉េងសេរី សម្បត្តិ, យ៉ាន សុខហេង, ស្រី រដ្ឋានា, ជា ស៊ីដេត និង ហាក់ ឡាំបៀរ។ ការប្រកួតមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង