សម្ដេចតេជោ ហ៊ុន សែន ៖ រឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុនសម្រាប់ជីវិតខ្ញុំ

ថ្ងៃ៤មេសាកន្លងមកជាខួបលើកទី៥៥ឆ្នាំនៃការចូលរួមចលនារំដោះជាតិតាមការអំពាវនាវរបស់សម្តេចព្រះបិតាជាតិ(៤មេសា១៩៧០.៤មេសា២០២៥)។
១៣មេសាកន្លងមកជាខួបលើកទី៥១ឆ្នាំ ដែលខ្ញុំបានជួបមុខភរិយាខ្ញុំជាលើកទី២
បន្ទាប់ពីជួបមុខគេភ្លាមស្រឡាញ់ភ្លាមនាចុងខែមីនា១៩៧៤(១៣មេសា១៩៧៤
១៣មេសា២០២៥)។
ចុងក្រោយនៅថ្ងៃ១៦មេសាជាខួបលើកទី៥០ឆ្នាំនៃការត្រូវរបួសធ្ងន់និងពិការភ្នែកឆ្វេង(១៦មេសា១៩៧៥.១៦មេសា២០២៥)។
ក្នុងរយៈពេលជាងកន្លះសតវត្សន៍កន្លងមកនេះមានរឿងច្រើនណាស់ដែលបានកើតចំពោះខ្ញុំ។ក្រៅពីរឿងយោធានយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួនគឺជីវិតកាលនៅកម្លោះ .ជីវិតពេលមានភរិយា.ជីវិតពេលមានកូន.ជីវិតពេលមានចៅ។
ពេលនេះកំពុងរង់ចាំជីវិតពេលមានចៅទួតតែប្រហែលត្រូវរង់ចាំយូរបន្តិចព្រោះចៅៗកំពុងរៀន៕

អត្ថបទដែលជាប់ទាក់ទង