រដ្ឋបាលខេត្តឧត្តរមានជ័យ រំពឹងថា ថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី នឹងមានប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត «សង្ក្រានឧត្តរ» កាន់តែច្រើនកុះករ
(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ រំពឹងថា ថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី គឺថ្ងៃទី១៦ ខែមេសានេះ នឹងមានប្រជាពលរដ្ឋ កាន់តែច្រើនកុះករចូលរួមលេងកម្សាន្ត«សង្ក្រានឧត្តរ»កាន់តែច្រើនកុះករ«សង្ក្រានឧត្តរ»ដែលរៀបចំធ្វើឡើងនៅមុខបរិវេណសាលាខេត្តឧត្តរមានជ័យ លើសួនច្បារផ្លូវភ្លោះបឹងស្នោរ ក្នុងក្រុងសំរោង។
គួរកត់សម្គាល់ថា នៅថ្ងៃទី១ និងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ពោលគឺថ្ងៃទី១៤ ទី១៥ ខែមេសា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី និងភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ បានចូលមកលេងកម្សាន្ត«សង្ក្រានឧត្តរ»យ៉ាងសប្បាយរីករាយ។
នៅក្នុងឱកាសដ៍សប្បាយរីករាយនេះផងដែរ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បានចូលរួមលេងកម្សាន្តនូវល្បែងប្រជាប្រិយនានា ជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ និងបានដើរទស្សនានូវល្បែងកម្សាន្តប្លែកៗជាច្រើន ក៏ដូចជាការតាំងបង្ងាញផលិតផលផងដែរ។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស២៥៦៩ គ.ស២០២៥នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំព្រឹត្តការណ៍«សង្ក្រានឧត្តរ»នៅមុខសាលាខេត្តឧត្តរមានជ័យ សួនច្បារផ្លូវភ្លោះបឹងស្នោរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ -១៦ ខែមេសា ឆ្នាំ២០២៥ ដោយបានរៀបចំព្រឹត្តិការណ៍សប្បាយប្លែកៗជាច្រើន ដូចជា ការរៀបចំតំបន់ត្រជាក់ចិត្ត ដែលមានដាក់រថយន្តបាញ់ទឹក ប្រគំតន្រ្តី លេងល្បែងប្រជាប្រិយខ្មែរ បាញ់កាំជ្រូច និងព្រឹត្តិការណ៍សប្បាយប្លែកៗជាច្រើនទៀត៕