ភ្ញៀវទេសចរមកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីយដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ភ្ញៀវទេសចរមកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីយដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៥ រយ:ពេល៣ថ្ងៃ ថ្ងៃទី ១៤,១៥,១៦ ខែមេសា ឆ្នាំ២០២៥ មានចំនួនសរុបប្រមាណ ១,៨៤២,៣២៥ នាក់ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២,១០៣,៩១៥នាក់ ថយចុះ ១២% រួមមាន ៖
ក. ភ្ញៀវទេសចរជាតិ ១,៨៣៩,៤៦០ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២,១០២,២៤៧ នាក់ ថយចុះ ១៣%
ខ. ភ្ញៀវទេសចរអន្តជាតិ ២,៨៦៥ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ១,៦៦៨ នាក់ កើនឡើង ៧២%

ក្នុងនោះផងដែរភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៥ ចំនួន ៣ថ្ងៃ សរុបប្រមាណ ១,៧៧៧,៣៤០នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២,០៤២,០៨៥នាក់ ថយចុះ ១៣% ក្នុងនោះរួមមាន៖
ក. ភ្ញៀវទេសចរជាតិ ១,៧៧៥,១០០ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ២,០៤១,០០៧ នាក់ ថយចុះ ១៣%
ខ. ភ្ញៀវទេសចរអន្តជាតិ ២,២៤០ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ១,០៧៨ នាក់ កើនឡើង ១០៨%

ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកដើរលេងកំសាន្តនៅតាមរម្មណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចំនួន ៣ថ្ងៃ សរុបប្រមាណ ៦៤,៩៨៥ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៦១,៨៣០នាក់ កើនឡើង ៥% ក្នុងនោះរួមមាន៖
ក. ភ្ញៀវទេសចរជាតិ ៦៤,៣៦០ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៦១,២៤០នាក់ កើនឡើង ៥%
ខ. ភ្ញៀវទេសចរអន្តជាតិ ៦២៥ នាក់ ប្រៀបធៀបឆ្នាំ២០២៤ មានចំនួន ៥៩០នាក់ កើនឡើង ៦% ៕

អត្ថបទដែលជាប់ទាក់ទង