ឯកឧត្តមប្រធានាធិបតីចិន អញ្ជើញថ្វាយបង្គំគាល់សម្តេចព្រះមហាក្សត្រី នៅព្រះបរមរាជវាំង
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិន ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ៕