ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការបន្តដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម បំពេញទស្សនកិច្ចនៅប្រទេសហុល្លង់

នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង បន្តចុះស្វែងយល់ដោយផ្ទាល់លើសកម្មភាពគ្រប់គ្រងវិស័យធនធានទឹកក្នុងប្រទេសហុល្លង់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យ៖ ១)ត្រង់ចំណុចភូមិសាស្រ្តនៅក្បែរទីក្រុង Amsterdam ប្រទេសហុល្លង់ ដែលកាលពី ១៥ឆ្នាំមុន ជាបាតសមុទ្រហើយត្រូវបានអភិវឌ្ឍទៅជាចំការធូលីប(Tulip) ចំការដំឡូងបារាំង វាលស្រែស្រូវសាលី និងជាវាលដ៏ធំល្វឹងល្វើយសម្រាប់ដាក់កង្ហារផលិតភ្លើងអគ្គិសនីលក់ជូនរដ្ឋ ដែលតំបន់នេះមានកម្រិតកម្ពស់ទាបជាងនីវ៉ូទឹកសមុទ្រចំនួន ៥ម៉ែត្រ ២)សារមន្ទីរការគ្រប់គ្រងទឹកតាមអាងទន្លេ និងតំបន់ទឹកសមុទ្រប្រទេសហុល្លង់ទាំងមូល ៣) ស្ថានីយបូមទឹកដែលកំពុងតែធ្វើការយ៉ាងសកម្មក្នុងការបូមទឹកចេញពីទីក្រុង Amsterdam ជារៀងរាល់ថ្ងៃ ដើម្បីបញ្ចៀសជំនន់ដែលបង្កជាគ្រោះមហន្តរាយដល់សត្វ និងមនុស្សក្នុងទីក្រុង៕

អត្ថបទដែលជាប់ទាក់ទង