សេចក្ដីបំភ្លឺរបស់នគរបាល ! ប្ដីប្រពន្ធ១គូរកាន់ដៃគ្នាមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ បន្ទាប់ពីមិត្តភក្ដិរំលាភប្រពន្ធខ្លួន និងបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមិនមានដោះស្រាយ មិនព្រមដាក់ពាក្យបណ្ដឹងវិញ

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បេីយោងតាមផេកក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមបំភ្លឺជូនសាធារណជនជុំវិញការផ្សព្វផ្សាយតាមបណ្តាញសង្គមគឺមានពីរនាក់ប្តីប្រពន្ធបានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារដោយតូចចិត្តជាមួយមួយមន្រ្តីបុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញមិនទទួលពាក្យបណ្តឹងករណីមិត្តភក្តិចាប់រំលោភប្រពន្ធខ្លួន!។

ជុំវិញករណីនេះនៅថ្ងៃទី ១៦ខែមេសាឆ្នាំ២០២៥ វេលាម៉ោង ១៥និង០០នាទី មានស្រ្តីពីរនាក់ និង ប្រុសម្នាក់ សរុបបីនាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដោយក្នុងចំណោមបីនាក់នោះមានស្រ្តីម្នាក់ជាជនរងគ្រោះឈ្មោះ ស៊ីម ចរិយា មករាយការណ៍ថាមានករណីចាប់រំលោភមកលើខ្លួន កាលថ្ងៃទី១៥ខែមេសាឆ្នាំ២០២៥ នៅចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅពេលនោះបានមកជួប មន្រ្តីប៉ុស្តិ៍ពីរនាក់ហើយក៏បានសួរនាំរឿងហេតុការណ៍ជុំវិញអំពីបញ្ហាករណីរំលោភនេះ។ ក្រោយពីសមត្ថកិច្ចសួរនាំបានបន្តិចមក តែត្រូវជនរងគ្រោះ (ឈ្មោះ ស៊ីម ចរិយា ) ក៏បានប្រាប់សមត្ថកិច្ចវិញថាឈប់ដាក់ពាក្យបណ្ដឹងទៀតហើយ ហើយក៏ក្រោកដើរចេញទៅក្រៅប៉ុស្តិ៍នគរបាលរដ្ឋបាល ខណៈនោះសមត្ថកិច្ចក៏តាមហៅស្រ្តីរងគ្រោះមានឈ្មោះខាងលើមកវិញដើម្បីសរសេរក្នុងពាក្យបណ្ដឹងបន្ដ តែត្រូវស្រ្តីខាងលើពុំព្រម ក្នុងពេលនោះដែរឈ្មោះ រុន ស្រីនាង និង ឈ្មោះ ឈួន សង្ហា ដែលជាបងប្អូនជីដូនមួយ ដែលនាំស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹង ក៏ដើរតាមហៅដែរតែស្រ្តីរងគ្រោះនោះមិនព្រមក៏ដើរគេចបាត់ទៅ ។

ទើបតែថ្ងៃទី ១៨ខែមេសា២០២៥ ខាងសមត្ថកិច្ចទទួលបានពីសារព័ត៌មាន ផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានករណីលោតទឹកពីលើស្ពានជ្រោយចង្វារដោយសារខឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកមិនព្រមទទួលពាក្យបណ្តឹងរកយុត្តិធម៌ជូនប្រពន្ធគាត់ដែលត្រូវមិត្តភក្តិចាប់រំលោភ ។បន្ទាប់ពីឃើញការផ្សព្វផ្សាយនោះហើយ សមត្ថកិច្ចបានតាមស្វែងរកពីរនាក់ប្តីប្រពន្ធនោះដើម្បីសួរនាំតែរកមិនឃើញនោះទេដោយសារពួកគាត់រស់នៅគ្មានទីលំនៅពិតប្រាកដ។ទោះបីយ៉ាងណាក៏ដោយក្រោយសមត្ថកិច្ចបានទទួលព័ត៌មានតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន ។
កម្លាំងប៉ុស្តិ៍និងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញកំពុងស្រាវជ្រាវតាមស្វែងរកឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ និងក៏កំពុងព្យាយាមស្វែងរកស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង