នៅទីបំផុត តារាចម្រៀងនាង រ៉ាប៊ី បានសម្រេចចូលរោងការនៅដើមខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះហើយ ជាមួយគូស្នេហ៍ដែលគេស្គាល់ជាកីឡាបាល់ទាត់ជម្រើសជាតិ

ភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀងនាង រ៉ាប៊ី បានសម្រេចចូលរោងការនៅដើមខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះហើយ ជាមួយគូស្នេហ៍ដែលគេស្គាល់ជាកីឡាបាល់ទាត់ជម្រើសជាតិ និងកូនកាត់អាមេរិកលោក Nick Taylor ។
បើយោងតាមការបញ្ជាក់ពីតារាចម្រៀងវ័យក្មេងរូបនេះ មង្គលការរបស់នាងនៅប្រារព្ធធ្វើឡើងនាថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២៥ ខណះពេលដែលនាង នឹងគូស្នេហ៍បានរៀបចំបោះធៀបការរួចរាល់ និងបានដើរហៅភ្ញៀវទាំងក្នុង និងក្រៅសិល្បះ ដើម្បីចូលរួមពិធីមង្គលរបស់នាងជាបណ្តើររួចហើយ ។

នៅលើបណ្តាញសង្គម តារាចម្រៀងនាង រ៉ាប៊ី បានបញ្ចេញនូវវីដេអូមួយបង្ហាញពីធៀបការរបស់នាងដែលបានបញ្ជាក់ពីពេលវេលាយ៉ាងច្បាស់ ដោយនៅក្នុងនោះនាងក៏បានភ្ជាប់ជាមួយនឹងសំណេរខ្លីថា ម្នាក់នេះធ្វើអោយខ្ញុំស្គាល់អ្វីជាស្នេហា ជួបគ្នាថ្ងៃ09/05/2025ណា bye bye ភាពលីវ ។
ទោះជាយ៉ាងណា ក្រោយឃើញការបង្ហោះពីដំណឹងដ៏រីករាយខាងលើនេះ គេឃើញមានមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងជាច្រើនរូបបានចូលទៅខំមិន ដោយម្នាក់ៗបានសម្តែងការអបអរសាទរចំពោះរូបនាង ក្នុងពេលដែលនាងបានស្វែងរកដៃគូជីវិតនាពេលនេះ ។
ជាការកត់សម្គាល់ មុននឹងឈានដល់ពិធីមង្គលការនាពេលនេះ កាលពីពេលថ្មីៗនេះតារាចម្រៀង រ៉ាប៊ី ត្រូវបានគូស្នេហ៍របស់ខ្លួនលុតជង្គង់សុំនាងរៀបការនៅលើឆាកតន្ត្រី និងនៅពីមុខអ្នកគាំទ្រជាច្រើនរូប ដែលធ្វើនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
តារាចម្រៀង រ៉ាប៊ី បានរៀបចំពិធីជួបជុំអ្នកគាំទ្ររូបដ៏ធំមួយ ដោយនៅក្នុងនោះក៏មានការសម្តែង និងច្រៀងសម្រាប់ទស្សនាកំសាន្តផងដែរ ។ អំឡុងពេលនោះគេក៏ឃើញមានវត្តមានគូស្នេហ៍របស់នាងគឺកីឡាករបាល់ទាត់ Nich Taylor ក៏បានចូលរួមសម្តែងជាមួយនាងផងដែរ ។
យ៉ាងណាអ្វីដែលគួរអោយចាប់អារម្មណ៍នាអំឡុងពេលនោះ ក្រោយចុងកម្មវិធី គូស្នេហ៍របស់នាងក៏បានរៀបចំពិធីពញ្ញាក់អារម្មណ៍ដល់រូបនាង ដោយបានលុតជង្គង់បង្ហាញចិញ្ចៀនសុំនាងរៀបការនៅលើឆាកសម្តែង និងមុខទស្សនិកជនជាច្រើនរូប ។
រ៉ាប៊ី បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលនាងបានឃើញគូស្នេហ៍ធ្វើរឿងបែបនេះទាំងនាងមិនបានព្រៀងទុក ។
អំឡុងពេលនោះ រ៉ាប៊ី បានពោលពាក្យសួរទៅកាន់គូស្នេហ៍ថានេះជាការធ្វើលេងឬធ្វើមែន?
យ៉ាងណាក្រោយដឹងថា គូស្នេហ៍របស់ខ្លួនធ្វើរឿងនេះដោយចេញពីចិត្ត រួមទាំងមានការអបអរយ៉ាងច្រើនពីបណ្តាអ្នកគាំទ្រនោះ រ៉ាប៊ី ក៏បានយល់ព្រមអោយគូស្នេហ៍ពាក់ចិញ្ចៀនតែម្តង ។
ចំណងស្នេហ៍រវាងតារាចម្រៀង រ៉ាប៊ី និងកីឡាករបាល់ទាត់កូនកាត់ខ្មែរអាមេរិក Nich Teylor ត្រូវបានគេដឹងថា បានចាប់ផ្តើមឡើងប្រមាណជា១ឆ្នាំមកហើយ ក្នុងពេលដែលចំណងស្នេហ៍មួយនេះក៏ត្រូវបានបើកចំហរពីសំណាក់អ្នកទាំងពីរផងដែរ ។ ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហាក្រៅឆាករបស់តាររ៉ាប៊ី និងកីឡាករបាល់ទាត់ Nich teylor កាន់តែមានភាពផ្អែមល្ហែម និងកាន់តែល្អ ។
នាងបញ្ជាក់ថា ចំណងស្នេហ៍របស់ពួកនាងបានចាប់ផ្តើមឡើងកាលពីអំឡុងពេលថតMV រួមគ្នាតាមរយះបទ “រាំញ័រ” ។
រ៉ាប៊ី ធ្លាប់បានលើកឡើងថា គិតមកដល់ពេលនេះចំណងស្នេហ៍របស់ពួកនាងបានអូសបន្លាយពេលជាង១ឆ្នាំហើយ ហើយនាង និងគូស្នេហ៍ក៏បានយល់ចិត្តគ្នាច្រើនដែរ ។
នាងបញ្ជាក់ថា តាមរយះការមើលចិត្តគ្នាអស់ពេលមួយរយះមកនេះ នាងក៏បានមើលឃើញពីចំណុចល្អៗរបស់គូស្នេហ៍ ជាពិសេសនោះគូស្នេហ៍របស់នាងតែងតែធ្វើអ្វីទៅតាមចិត្តនាងដែលចង់បាន ៕

អត្ថបទដែលជាប់ទាក់ទង