មនុស្ស០២នាក់បានរងរបួសធ្ង..ន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលកំពុងបើករថយន្តតូរីសដឹកអីវ៉ាន់ ត្រូវបានរថយន្តធុនធំបុកពីក្រោយ តៃកុងរថយន្តធុនធំឃើញបែបនោះ រត់គេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍រថយន្ត ធុនធំបុករថយន្តតូរីសបណ្តាលឱ្យរងរបួសមនុស្ស០២នាក់ បានកើតឡើងកាលពី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ១០៤-ទៅលេខ១០៥ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-3013 សណ្តោងស៉ឺមីរ៉ឺម៉ក ពាក់ផ្លាកលេខព្រះសីហនុ4A-3460 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយពេលកើតហេតុ)បានបើកបរពីទិសខាងកើតទៅទិសខាងលិច លុះពេលបើកបរ មកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2L-5431 បើកបរដោយឈ្មោះឈ្មោះសួន សំអាត ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង រួមដំណើរមនុស្ស០១នាក់ឈ្មោះ ហុង សំអឿន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិក្រាំងពោធិ ឃុំអូរ ស្រុកភ្នំស្រួច ដែលកំពុងបើកបរស្របទិសគ្នា បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម ៖
-របួសមនុស្ស១នាក់ស្រាល(ហុង សំអឿន)ត្រូវបានរថយន្តសង្គ្រោះរបស់បញ្ជាការដ្ឋាន ការពារកោះឆ្នេរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រងការខូចខាតរថយន្តចំនួន០២គ្រឿង ធុនធំ ធ្ងន់០១គ្រឿង(និងរថយន្ដសាំងយ៉ុង)។ ចំពោះរថយន្តទាំង០២គ្រឿង នគរបាលជំនាញ ដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង