សមត្ថកិច្ចស្រាវជ្រាវ ដោយការប្រព្រឹត្តអំពើហង្សា ឆក់ទូរស័ព្ទ នៅចំណុចផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល
ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស៊េីបអង្កេតស្រាវជ្រាវលេីករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហង្សា (ឆក់ទូរស័ព្ទ) នៅចំណុចផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១១ និង ២៨ នាទី
ជនសង្ស័យចំនួន ០១នាក់
១-ឈ្មោះ បុឹម ពុទ្ធា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិត្រពាំងវែង១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
វត្ថុតាងបន្សល់ទុក ៖
១.ម៉ូតូ ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1AA-7310 លេខតួ+លេខម៉ាស៊ីន 0296 286
ជនសង្ស័យខាងលេី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ កំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅតុការចាត់ការតាមនីតិវីធីច្បាប់ ៕