ស្លា..ប់២នាក់របួសច្រើននាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ
ខេត្តសៀមរាប៖ រសៀលថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២៥ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បណ្ដាលឲ្យមនុស្សចំនួនពីរនាក់ស្លាប់និងរបួសធ្ងន់ស្រាលច្រើននាក់ នៅចំណុច គីឡូម៉ែត្រលេខ១៧ផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ស្ថិតនៅក្នុងភូមិដំរីកូន ឃុំ ពពេល ស្រុកសូទ្រនិគម។
គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកលុចសុីស RX 300 ពាក់ស្លាកលេខភ្នំពេញ 2M-8953 បុកជាមួយរថយន្តម៉ាកហ្វដពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2D-1997 ក្នុងទិសដៅបញ្ច្រាសទិសគ្នា និងរ៉ឺម៉កមួយគ្រឿងទៀត បណ្ដាលឱ្យស្លាប់មនុស្សចំនួន០២នាក់ (ប្រុស១នាក់ ស្រី១នាក់)។ នេះបើតាមព័ត៌មានបឋម។
ចំណែកជនរងគ្រោះ ត្រូវបានក្រុមសមត្ថកិច្ចបងប្អូនប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកនិងពេទ្យឯកជន ៕