សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កត្តាសុខសន្តិភាព និងការឈប់វាយប្រយុទ្ធគ្នា បានផ្តល់ឱកាសឱ្យប្រទេសជាតិយើង ធ្វើការអភិវឌ្ឍនិងកសាងសមិទ្ធផលជាក់ស្តែងជាច្រើននៅកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំ រថយន្ត Ford ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងដឹងច្បាស់ហើយថា សមិទ្ធផលទាំងអស់ ច្បាស់ជាមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែដោយសារកត្តាសន្តិភាព បានធ្វើឱ្យយើងមានឱកាសកសាងបន្តទៅមុខទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាពនេះដែរ បានធ្វើឱ្យប្រជាជនកម្ពុជា បានសប្បាយរីករាយគ្រប់ទីកន្លែងទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដែលទើបបញ្ចប់ថ្មីៗនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង