វរសេនីយ៍ឯក ឯម សុវណ្ណារ៉ា ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍
ឧត្តរមានជ័យ ៖ វរសេនីយ៍ឯក ឯម សុវណ្ណារ៉ា ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ក្នុងភូមិផង គួរតែបន្ថយល្បឿនបន្តិចទៅ អ្នកមានឡានបើកទាំងឡាយ ណាមួយចំណុចក្បែរកន្លែងកើតហេតុនិងផ្លូវបំបែកក្នុងភូមិទៀត កើតអី កើតតែគ្នាឯងទៅ កុំនាំទុក្ខដល់គេ ទីតាំងនៅភូមិភ្នៀត ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោកស័ក្តិ៥ ឯម សុវណ្ណារ៉ា ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិភ្នៀត សង្កាត់និងក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕