ប្រទះឃើញពលរដ្ឋចំនួន៤១នាក់ ដែលមេខ្យល់យកមកលាក់ទុក នៅក្នុងចំការឬស្សីមួយកន្លែង បម្រុងនឹងធ្វើការឆ្លងដែនទៅថៃខុសច្បាប់

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរស្រឡៅ នៃអធិដ្ឋាននគរបាលស្រុកម៉ាឡៃ បានល្បាតតាមភូមិសាស្រ្តប្រទះឃើញពលរដ្ឋចំនួន៤១នាក់ដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឬស្សីមួយកន្លែង បម្រុងនឹងធ្វើការឆ្លងដែនទៅថៃខុសច្បាប់ ។

ស្រុកម៉ាឡៃ,ខេត្តបន្ទាយមានជ័យ នៅចំណុចភូមិកណ្ដោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ថ្ងៃពុធ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរស្រឡៅ និងប្រជាការពារ បានល្បាតតាមភូមិសាស្រ្តបានប្រទះឃើញពលរដ្ឋចំនួន៤១នាក់ ស្រី១៨នាក់ ក្មេង០៦នាក់ ស្រី០២នាក់ ដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឬស្សីមួយកន្លែង រួចបាននាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្រឡៅ ដែលមកពីខេត្តចំនួន០៤ មាន ៖
១.ខេត្តបន្ទាយមានជ័យ មានចំនួន១៧នាក់ ២.ខេត្តព្រៃវែង មានចំនួន០៤នាក់
៣.ខេត្តប៉ៃលិន មានចំនួន០៥នាក់
៤.ខេត្តបាត់ដំបង មានចំនួន១៥នាក់
កម្លាំងប៉ុស្តិ៍រដ្ឋបាលធ្វើការអប់រំ ធ្វើកិច្ចសន្យា និងណែនាំអោយពួកគាត់អោយធ្វើឯកសារស្របច្បាប់ ដើម្បីងាយស្រួលឆ្លងដែន ៕

អត្ថបទដែលជាប់ទាក់ទង