ផ្លូវលំមួយខ្សែប្រវែងជាង ១០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលថែទាំខួបក្រាលល្បាយក្រួស ជូនប្រជាពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកពេជ្រាដា
មណ្ឌលគិរី ៖ ដើម្បីជួយសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋរស់នៅឃុំចំនួនពីរ គឺឃុំក្រង់តេះ និងឃុំពូជ្រៃ ស្រុកពេជ្រាដា អាជ្ញាធរខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានអញ្ជើញក្នុងពិធីបើកការដ្ឋានជួសជុលថែទាំខួបក្រាលល្បាយក្រួស មួយខ្សែ ប្រវែង១០,៥០០ម៉ែត្រ ដែលមានស្ថានភាពខូចខាតធ្ងន់ ខណៈរដូវវស្សាកាន់តែខិតជិតចូលមកដល់ ដែលពិធីនេះបានធ្វើឡើងនៅភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
តាមការបញ្ជាក់របស់លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការបើកការដ្ឋានជួសជុលថែទាំខួបក្រាលល្បាយក្រួស ចំនួន ០១ខ្សែ ប្រវែងសរុប ១០,៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់២០សង្ទីម៉ែត្រ សាងសង់លូ ៤កន្លែង ស្ថិតនៅឃុំពូជ្រៃ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងគម្រោង (DRR-PM-2025-No 027)៕