បណ្តេញជនជាតិវៀតណាម២០នាក់ ចេញពីកម្ពុជា ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់,ករណីចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់

ភ្នំពេញ÷តាមការប្រកាសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា កម្ពុជាធ្វើការបណ្តេញជនជាតិវៀតណាម ចំនួន២០នាក់ ចេញពីកម្ពុជា ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ករណីឆបោកមានស្ថានទម្ងន់ទោសគ្មានលិខិតឆ្លងដែន ។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បណ្តេញជនជាតិវៀតណាមសរុបចំនួន២០នាក់ (ស្រី៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (មានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន) ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) ករណីឆបោកមានស្ថានទម្ងន់ទោសគ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់)។

នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៣នាក់(ភេទប្រុស) ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៧នាក់ (ស្រី២ នាក់) ទទួលពីការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១នាក់ (ភេទប្រុស) និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន ៩នាក់ (ស្រី៣នាក់)៕

អត្ថបទដែលជាប់ទាក់ទង