អាសូរណាស់ បុរសម្នាក់ ព្រោះតែជីវភាពគ្រួសារ បានទៅកាប់ដើមសម្រង ដើម្បីយកផ្លែលក់ តែត្រូវដើម សម្រងរលំសង្កត់ ស្លា..ប់យ៉ាងអាណោចអាធ័ម
ខេត្តបាត់ដំបង ៖ ព្រោះតែជីវភាពគ្រួសារ បុរសម្នាក់បានទៅកាប់ដើមសម្រងដើម្បីយកផ្លែលក់តែជាអកុសលត្រូវបានដួលរលំសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះបានកើតឡើងនៅ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភ្នំអាង៉ែត ជិតប៉ុស្តិ៍ការពារបរថ្មី (ច្រក៤០០) ស្ថិតក្នុងភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះដែលត្រូវដើមសម្រងរំលំកិនស្លាប់មានឈ្មោះ រ៉េម រិន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ហើយបន្ទាប់ពីកើតហេតុ សាច់ញាតិនិងកម្លាំងប៉ុស្តិ៍បរថ្មី ព្រមទាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ បានលើកសាកសពដាក់លើអង្រឹងសែងមកដាក់គោយន្តដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕