ឃា..ត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណី ចាត់ចែង រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកកោះធំ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ យកមកអង្គភាពដើម្បីសាកសួរ។
+វត្ថុតាងចាប់យករួមមាន: ថ្មាំញៀន(ម៉ាទឹកកក) ០៣កញ្ចប់, ទូរស័ព្ទ០១គ្រឿង, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។
ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង