ឃាតកម្មនេះ ! ស្រ្តីម្នាក់កា..ប់ស..ម្លាប់ស្រ្តីម្នាក់ទៀត ដោយចោទថា ចេះអំពើអាប ធ្មប់បើកចង្កូមរកខាំខ្លួន

កំពង់ឆ្នាំង ៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រ ក្រោយពីទទួលបានរបាយការណ៍ មេភូមិថ្មី កងកម្លាំងនៅស្នងការដ្ឋាននគរបាលខេត្ត អធិការនគរបាលស្រុក និង ប៉ុស្តិនគរបាលរដ្ឋបាលឃុំពង្រ ធ្វើការចុះស្រាវជ្រាវបន្ទាន់ អំពីហេតុការណ៍កើតរឿង៖ នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥ នៅចំណុចផ្ទះរបស់ឈ្មោះ ជូ ណុន ភេទស្រី អាយុ ៨៦ ឆ្នាំស្ថិតនៅក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ករណីឃាតកម្ម ដែលបង្ករឡើងដោយជនសង្ស័យ ឈ្មោះ យូ នឿន ភេទស្រី អាយុ ៤៥ ឆ្នាំរស់នៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានយកកាំបិ,តប៉័.ងតោ កា,ប់ទៅលើជនរងគ្រោះឈ្មោះ វន សៅរិន្ទ ភេទស្រី អាយុ៣៧ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបណ្តាលឲ្យស្លាប់។

មូលហេតុ ជនសង្សយ័ឈ្មោះ យូ នឿន បានចោទប្រកាន់ជនរងគ្រោះថា ចេះអំពើអាប ធ្មប់បើកចង្កូមរកខាំខ្លួន ក្រោយពេលកើតហេតុកងកម្លាំង បានចុះការពារកន្លែងកើតហេតុ និងឃាត់ខ្លួនស្ត្រីជាជនសង្ស័យឈ្មោះយូ នឿន ដើម្បីសួរនាំកសាង សំណុំរឿងតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង