អគ្គិភ័យឆេះនៅចំណុចភូមិទ្រុងមាន់ ផ្លូវបេតុង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ បណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យ

ភ្នំពេញ ៖ នៅវេលាម៉ោង១៦:៤០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចភូមិទ្រុងមាន់ ផ្លូវបេតុង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្ត Mercedes Benz (50%)។
នៅវេលាម៉ោង១៧:១៥នាទីល្ងាច ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៤ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង