ទីបំផុត! សមត្ថកិច្ចហៅគាត់ទៅអប់រំនិងធ្វើកិច្ចសន្យាហើយ!
ភ្នំពេញ ៖ កោះ ហៅ បុរស ភេទ ទី៣ម្នាក់ ទៅណែនាំ និងធ្វើកិច្ចសន្យា ក្រោយប្រើប្រាស់ពាក្យសម្តីអសុរោះ និងកាយវិការមិនសមរម្យ ។
រដ្ឋលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ នៅថ្ងៃសុក្រទី២៥ ខែមេសា ឆ្នំា២០២៥នេះ បានកោះអញ្ជើញនារីម្នាក់ឈ្មោះ រិះ សៀវហុង ហៅ You Ri ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ You Ri មកផ្តល់ការណែនាំ និងធ្វើកិច្ចសន្យាសុំទោសជាសាធារណៈ ចំពោះការប្រើប្រាស់ពាក្យសម្តីអសុរោះ កាយវិការមិនសមរម្យ និងអសីលធម៌ តាមរយៈការបង្ហោះវីដេអូ ក្នុងបណ្តាញសង្គមកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ៕