ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទ

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទដៃ ប្រព្រឹត្តល្មើសនៅចំណុចហាងផឹកស៊ី យីហាណាត់អូន ផ្លូវ២០០៤ ភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ សុខ លី ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈបាត់បង់: ទូរស័ព្ទដៃម៉ាក OPPO A3S ពណ៌ខ្មៅ។ សម្ភារដកហូត: ម៉ូតូម៉ាកធូដេ ពណ៌បៃតង ផ្លាកលេខភ្នំពេញ 1 FP 7339 ទូរស័ព្ទម៉ាក TECNO SPARK ពណ៌ស ( ជារបស់ជនសង្ស័យ)។
ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង