ចាប់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពទាញកាំបិតចិតធុរេនដេញចាក់ពលរដ្ឋដើរតាមផ្លូវ បណ្តាលអោយ របួសសើរស្បែកម្នាក់

ភ្នំពេញ ៖ ចាប់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពទាញកាំបិតចិតធុរេនដេញចាក់ពលរដ្ឋដើរតាមផ្លូវបណ្តាលអោយ របួសសើរស្បែកម្នាក់ ។
កាលពី រសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចអគារបុរីកីឡា ( អគារទី០៣ ) តាមបណ្តោយផ្លូវលេខ ២១១ ដែលស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

មុនកើតហេតុ គេឃើញបុរសដែលគេសង្ស័យមានសតិមិនគ្រប់ ដៃមានកាន់កាំបិទចុងស្រួច បានដើរបបួលពលរដ្ឋជិតនោះ ចាក់គ្នា ។ ស្រាប់តែមួយសន្ទុះក្រោយមក បុរសរូបនោះ បានដេញចាក់ទៅលើពលរដ្ឋម្នាក់ ដែលកំពុងដើរតាមផ្លូវ តែសំណាងល្អគ្រាន់តែរបួសសើរស្បែក ។ ស្របពេលនោះ ក៏មានពលរដ្ឋបានរត់ស្ទុះទៅជួយនឹងបន្តរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកអន្តរាគមន៍ផងដែរ ។
បន្ទាប់ពីទទួលដំណឹង ថាមានករណីចាក់នេះ ភ្លាមៗ លោក ជុន ប៊ុនណាត អធិការខណ្ឌ៧មករា បានបញ្ជារអោយលោក អ៊ុន ភារម្យ នាយប៉ុស្តិ៍វាលវង់ ដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ដើម្បីបង្ក្រាបចាប់ខ្លួន អោយខានតែបាន ។
ជាក់ស្តែង កម្លាំងជំនាញបានធ្វើសាកសួរ ជនសង្ស័យ បានអោយដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធធនាគារចំនួន០៥ឆ្នាំ ហើយទើបតែចេញនោះទេ ។ ក្នុងនោះដកហូតបានវត្ថុតាង កាំបិតចិតធុរេន មុខស្រួចចំនួន០១ដើម , ដែកកាប់ចំនួន០១ នឹង កាតាបចំនួន០១ផងដែរ ។
ជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍វាលវង់ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង