លោក ត្រាំ និងលោក ហ្សេលេនស្គី ជួបមុខគ្នាផ្ទាល់ អំឡុងពេលចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ហ្រ្វង់ស៉ីស

(រ៉ូម, អ៉ីតាលី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបគ្នាផ្ទាល់មុខជាថ្មី គ្រាដែរអ្នកទាំងពីរទៅចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ហ្វ្រង់ស៉ីស នាថ្ងៃសៅរ៍ ទី២៦ ខែមេសានេះ ក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យការិយាល័យរបស់ លោក ហ្សេលេនស្គី និយាយថា មេដឹកនាំទាំងពីរបានជជែកគ្នា នៅឯវិហារ St. Peter’s Basilica រយៈពេលប្រហែល ១៥នាទី ដោយយល់ព្រមឱ្យមានជំនួបលើកទីពីរនៅពេលក្រោយ។ លោក Steven Cheung ប្រធានក្រុមការងារផ្នែកទំនាក់ទំនងនៃសេតវិមាន បានឱ្យដឹងថា លោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី ហ្សេលេនស្គី បានជួបគ្នាជាលក្ខណៈឯកជនហើយមានការពិភាក្សាប្រកបដោយផ្លែផ្កា។
គួរបញ្ជាក់ថា ជំនួបនៅបុរីវ៉ាទីកង់ អាចចាត់ទុកថាជាលើកទីមួយសម្រាប់អ្នកទាំងពីរ ចាប់តាំងពីការជួបគ្នាដ៏តឹងសសៃករ នៅឯ Oval Office ក្នុងទីក្រុងវ៉ាស៉ីនតោន កាលពីខែកុម្ភៈ និងចំពេលវេលាសំខាន់មួយក្នុងការចរចា សំដៅបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង