មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្ដរាយ ចំនួន១៥គ្រួសារ

ព្រះវិហារ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ តំណាង ឯកឧត្ដម មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរមូលដ្ឋានឃុំ នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខ និងចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយដោយសារខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះសំបែងចំនួន ១៥គ្រួសារ ស្ថិតនៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ០១បេ, មី, ទឹក, ទឹកស៊ីអ៉, ត្រីខ។
ក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការរង បានប្រគេនសម្ភារ និងគ្តឿងឧបភោគបរិភោគ ជូនវត្តមួយចំនួនផងដែរ។

អត្ថបទដែលជាប់ទាក់ទង