អ្នករបួសក្នុងការផ្ទុះនៅកំពង់ផែ Shahid Rajaee របស់អ៉ីរ៉ង់ កេីនឡេីងដល់ជិត ៣០០នាក់
(តេហេរង់)៖ ការផ្ទុះនៅឯកំពង់ផែ Shahid Rajaee នៃទីក្រុង Bandar Abbas ភាគខាងត្បូងប្រទេសអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ បានបណ្តាលអ្នករងរបួសកេីនឡេីងដល់ជិត ៣០០នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ ២០២៥។
ផ្អែកលេីប្រភពពីអ្នកឆ្លើយឆ្លងព័ត៌មាន ទូរទស្សន៍រដ្ឋបានរាយការណ៍រដ្ឋថា អ្នករងរបួសបានកេីនឡេីងដល់ចំនួន ២៨១នាក់ហេីយ។ គេ មិនទាន់ដឹងទេថាតេីអាមានអ្នកស្លាប់ ឬយ៉ាងណា។
មន្ត្រីដោះស្រាយវិបត្តិក្នុងតំបន់ បានប្រាប់ទូរទស្សន៍រដ្ឋថា «ឧបទ្ទវហេតុនេះ កេីតឡេីងដោយសារតែការផ្ទុះកុងតឺន័រជាច្រើន ដែលរក្សាទុកនៅទីធ្លាកំពង់ផែ Shahid Rajaee។ បច្ចុប្បន្នយើងកំពុងជម្លៀស និងបញ្ជូនអ្នករបួសទៅកាន់មណ្ឌលសុខភាព»។
កិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីពន្លត់ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដោយគយនៅកំពង់ផែបាននិយាយថា រថយន្តដឹកទំនិញកំពុងត្រូវបានជម្លៀសចេញពីតំបន់នោះ ហេីយកន្លែងដែលមានកុងតឺន័រដែលផ្ទុះឡេីងទំនងជាផ្ទុកទំនិញ និងសារធាតុគីមីគ្រោះថ្នាក់។
ទូរទស្សន៍រដ្ឋបានឱ្យដឹងថា ការធ្វេសប្រហែសក្នុងការគ្រប់គ្រងសម្ភារៈដែលងាយឆេះ គឺជាកត្តារួមចំណែកនៃឧបទ្ទវហេតុផ្ទុះនេះ៕