ករណីភ្លើងឆាបឆេះសាលមហោស្រពខេត្តតាកែវ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ

តាកែវ ៖ នៅ ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ មានករណីអគ្គីភ័យបានកើតឡើងនៅចំណុច សាលមហាស្រពខេត្តតាកែវ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ អំឡុងពេលកើតហេតុ សមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងស្នងការនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងតំបន់ប្រតិបត្តិការ សឹករងខេត្ត បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដើម្បីទប់ទល់ស្ថានភាពអគ្គីភ័យកំពុងឆាបឆេះ។

សូមជម្រាបជូនដែរថា នៅព្រឹកនេះ មជ្ឈមណ្ឌលភាសាអង់គ្លេសអភិវឌ្ឍន៍បញ្ញា – IDEA ក៏កំពុងរៀបចំកម្មវិធីប្រគល់ទទួលសញ្ញាបត្រ ដល់សិស្សដែលបានបញ្ចាប់ការសិក្សាផងដែរ ប៉ុន្តែត្រូវបានសមត្ថកិច្ច និងលោកគ្រូអ្នកគ្រូ ជម្លៀសទាន់ ពេលវេលា គឺមិនមានសិស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង