សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និង ភាពធន់» និងការប្រគល់ពានរង្វាន់ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»

ការរៀបចំពិធីសំណេះសំណាលក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី ១៣៩ ដ៏ឱឡារិក នាថ្ងៃនេះ គឺបង្ហាញអំពីការយកចិត្តទុកដាក់ និង បន្តយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការទទួលស្គាល់ និង ការថ្លែងអំណរគុណដល់ និយោជិត បុគ្គលិក បងប្អូនកម្មករ កម្មការិនីទាំងអស់ គ្រប់វិស័យពាក់ព័ន្ធនឹងវិស័យការងារ ។ រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់ និងគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ រួមនិងការផ្តល់អត្ថប្រយោជន៍នានា និងកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិតគ្រប់រូប ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី២៧ មេសា ២០២៥

អត្ថបទដែលជាប់ទាក់ទង