ករណីសំឡេងផ្ទុះក្រោមស្ពានអាកាសក្នុងខណ្ឌចំការមន ជាករណីជនមានសតិមិនល្អ ដុតសំរាមធុងកេសស្នោ ដែលមានផ្ទុកបំពង់ហ្គាស ទូទឹកកកកចាស់
ភ្នំពេញ ៖ សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្តីពីករណីសំឡេងផ្ទុះក្រោមស្ពានអាកាសក្នុងខណ្ឌចំការមន ជាករណីជនមានសតិមិនល្អដុតសំរាមធុងកេសស្នោដែលមានផ្ទុកបំពង់ហ្គាស ទូទឹកកកកចាស់ក្នុងកេសស្នោនោះ។
នាវេលាម៉ោង០០:៣០នាទីយប់ ឈានចូលថ្ងៃ២៧ខែមេសាឆ្នាំ២០២៥ នៅក្នុងខណ្ឌចំការមន មានសំឡេងផ្ទុះមួយបានកើតឡើងនៅចំណុចខាងក្រោមស្ពានអាកាសមួយកន្លែង។ភ្លាមនោះសមត្ថកិច្ចជំនាញសហការជាមួយសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងនោះ បានស្រាវជ្រាវនៅកន្លែងកើតហេតុគឺពិនិត្យឃើញថា មានបុរសជនជាតិខ្មែរម្នាក់ដែល មានសតិមិនល្អ បានអង្គុយដុតកេសស្នោលេង ដោយក្នុងកេសសំរាមនោះមានបំពង់ហ្គាសទូទឹកកក ចាស់ខូចដែលគេបោះចោលនៅក្នុងកេសស្នោនោះធ្វើឱ្យឆេះក្ដៅហើយក៍បណ្តាលឲ្យផ្ទុះតែម្ដង។ អាស្រ័យដូចបានជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕