ករណីឃា..ត..កម្ម ជនជាតិចិនស..ម្លាប់ វះ.គ្រឿងក្នុងនារីជនជាតិថៃ អាយុ ២៥ឆ្នាំ នៅអាផាតមិន ជនសង្សយ័ ត្រូវបានឃា..ត់ខ្លួន ករណីនេះកំពុងកក្រើកបណ្ដាញសារព័ត៍មាន
ប្រទេសថៃ ៖ យោងតាមប្រភពព័ត៍មាន ជនសង្ស័យជាជនជាតិចិន អាយុ ៤២ឆ្នាំ បានជួលបន្ទប់អាផាតមិន នៅប៉ាតាយ៉ា ថាស្នាក់នៅមួយសប្ដាហ៍ តាំងពីថ្ងៃទី២៥ ខែមេសាមក។ ក្រោយមក ជនជាតិចិននោះ ប្រហែលជាហៅនារីជនជាតិថៃវ័យ ២៥ឆ្នាំ មកស្នាក់នៅជាមួយ ប៉ុន្តែតាមអត្តសញ្ញាណប័ណ្ណ នាងជានារីកែភេទ ព្រោះក្នុងអត្តសញ្ញាណប័ណ្ណ គឺជាភេទប្រុស។
តាមអ្នកសម្អាត បានប្រាប់ថា កាលពីយប់លឺសំឡេងឈ្លោះគ្នាប្រកែកគ្នាខ្លាំង ក្រោយមកក៏លឺសំឡេងដើរទៅដើរមកក្នុងបន្ទប់ និងសំឡេងរំខាន ប្រហែលជិតមួយម៉ោង ទើបស្ងាត់ទៅវិញ។ ដោយមិនហ៊ានរំខានទាំងយប់ ព្រឹកឡើង អ្នកអនាម័យ បានទៅប្រាប់អ្នកគ្រប់គ្រងពីរឿងនេះ រួចក៏នាំគ្នាទៅគោះទ្វារ ប៉ុន្តែគ្មានអ្នកបើក ទើបយកសោរមកចាក់មើល បែរជាឃើញសពនារីរងគ្រោះ។
ប៉ូលិសបានទៅដល់កន្លែង ពិនិត្យមើលសពក្នុងបន្ទប់ទឹក ឃើញថាមានការវះយ៉ាងវែង និងបាត់សួតម្ខាង ចំណែកបេះដូងវះយកមកក្រៅ។ ចំណែកជនសង្ស័យ បានគេចខ្លួនបាត់។ ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព។
ប្រភព: សារព័ត៍មានថៃ