ចាប់ខ្លួនជនសង្ស័យ០៤នាក់ ស្ថិតនៅចំណុចភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលក្បាត់ស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុប០៤នាក់។
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១២និង៣០នាទី កម្លាំងយើងបានចុះស្រាវជ្រាវទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ នៅចំណុចភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានចុះនាំខ្លួនមុខសញ្ញាប្រើប្រាស់ថ្នាំញៀនចំនួន ០៤នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ណៃ ណាត់ ភេទប្រុស អាយុ២២ឆ្នាំ
២.ឈ្មោះ ញ៉ុល ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ
៣.ឈ្មោះ ម៉ៃ មេធ ភេទប្រុស អាយុ៣៣ឆ្នាំ
៤.ឈ្មោះ យ៉ង សីកក្ដដា ភេទប្រុស អាយុ១៧ឆ្នាំ។
សម្ភារៈដកហូតរួមមាន៖ ទូរសព្ទដៃចំនួន ០៤គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ ជនសង្ស័យរួម និងវត្ថុតាងខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង