ឃាត់ខ្លួនមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿង..ញៀន៣នាក់ ស្រុកបសេដ្ឋ

កំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នេះ ក្រោយក្តាប់បានមុខសញ្ញាសង្ស័យ និងទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កម្លាំងបានឡោមព័ទ្ធទីតាំងលាក់ខ្លួនរបស់ជនសង្ស័យស្ថិតក្នុងភូមិម្រាលត្នោតត្បូង ឃុំពោធិម្រាល ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ហើយបានឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ ឆុន នូ ហៅ រុំ ភេទប្រុស អាយុ៣១ឆ្នាំ ជាមួយគ្រឿងញៀននិងមធ្យោបាយនាំទៅកាន់អធិការដ្ឋានដើម្បីសួរនាំ។

ជនសង្ស័យបានសារភាពថា គ្រឿងញៀនដែលខ្លួនគេមានគឺបានមានគឺបានមកពីឈ្មោះ ផាន់ ថុន ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងអណ្តូង ឃុំនិទានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។បន្ទាប់ពីបានចម្លើយសារភាព លោកឧត្ដមសេនីយ៍ទោស្នងការក៏បានដាក់បញ្ជាដាច់ណាត់បង្ក្រាបឱ្យបាន ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ត្រីស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនក៏បានដឹកនាំកំលាំងបើកប្រតិបត្តិការភ្លាមៗ ឃាត់ខ្លួនមនុស្សពីរនាក់១-ឈ្មោះ ផាន់ ថុន ២-ឈ្មោះ ធឿង ប៊ុនថា ភេទប្រុស អាយុ៤១ឆ្នាំ នៅទីតាំងចង្អុលបង្ហាញជនសង្ស័យខាងលើ។ក្នុងប្រតិបត្តិការនោះកម្លាំងបានបន្ដឆែកឆេរ ដោយចាប់យកនិងដកហូតបានវត្ថុតាងរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន២៨កញ្ចប់ ម៉ូតូគ្មានផ្លាកលេខ០១គ្រឿង នឹងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងជំនាញបានបញ្ជូនមកអធិការដ្ឋានដេីម្បីចំណាត់ការនីតិវិធី កសាងសំណុំរឿងបញ្ចូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង