អបអរសាទរ Liverpool ក្លាយជាម្ចាស់ជើងឯកបាល់ទាត់ជាតិអង់គ្លេស (លីគកំពូលអង់គ្លេស-English Premier League)ក្រោយឈ្នះ Tottenham Hotspur ៥ទល់១
ជ័យជំនះនេះធ្វើឱ្យLiverpool អបអរសាទរការឈ្នះពានមុខអ្នកគាំទ្រជាលើកដំបូងតាំងពីឆ្នាំ១៩៩០ ព្រោះកាលពី២០២០ ពួកគេលើកពានដោយគ្មានអ្នកគាំទ្រនៅ Anfield ដោយសារវិបត្តិសាកលកូវីដ១៩។
លេងបាន១២នាទី ភ្ញៀវ Tottenham នាំមុខមុនដោយកីឡាករ Dominic Solenke។ តែម្ចាស់ផ្ទះ ហង្សក្រហមវាយបកយកឈ្នះ ដោយគ្រាប់បាល់កីឡាករ Luis Diaz នាទីទី១៦ Alexis Mac Allister នាទីទី២៤ Gody Gakpo នាទីទី៣៤ Mohamed Salah នាទីទី៦៣ និងគ្រាប់ចូលទីខ្លួនឯងរបស់កីឡាករ Destiny Udogie នាទីទី៦៩។
នេះជាពាន English Premier League ទី២០របស់ Liverpool ដែលស្មើចំនួនពានManchester United ដណ្ដើមបានដែរ៕