សមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលេខ១០៦ ក្បែរផ្សាររាត្រី ក្នុងសងា្កត់វត្តភ្នំ ខណ្ឌដូនពេញ

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ ជុំវិញករណីឆក់យកទូរស័ព្ទ ភ្លាម កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលេខ១០៦ ក្បែរផ្សាររាត្រី ក្នុងសងា្កត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនសង្ស័យ កម្លាំងអន្តរាគមន៍ បានប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកទូរស័ព្ទដៃ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ៕

អត្ថបទដែលជាប់ទាក់ទង