លោកបណ្ឌិត ទូច សុឃៈ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណបក្ស នៅសង្កាត់ជើងទឹក
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ទូច សុឃៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសង្កាត់ជើងទឹក ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅភូមិជើងទឹក ខ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
អញ្ជើញចូលរួមនាឱកាសនោះរួមមាន ៖ លោក គង់ សារិទ្ធិ និងលោក រិទ្ធ រាជសីហ៍ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ជើងទឹក ព្រមទាំងអស់លោក លោកស្រី នាងកញ្ញា ជាសមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសង្កាត់ជើងទឹក និងថ្នាក់ដឹកនាំគណបក្សសង្កាត់ជើងទឹក ព្រមទាំងថ្នាក់ដឹកនាំគណបក្សភូមិជើងទឹក ខ និងភូមិឯករាម សរុបចំនួន ១១២នាក់។
សូមបញ្ជាក់ជូនថា លទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានអានដោយលោក គង់ សារិទ្ធិ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ជើងទឹក៕