សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ធ្វើការអប់រំណែនាំទៅដល់ក្រុមក្មេងចំនួន០២ក្រុម ដែលបានជិះម៉ូតូដើរលេងដេញគ្នា និយាយលឺៗ ឌឺដងគ្នា(វ៉ាជែងគ្នាគ្មានសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈ)
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី នៅត្រង់ចំណុចលើផ្លូវក្រុងលេខ១២A ផ្លូវទៅស្ពានចុងថ្នល់ គោលដៅប្រចាំការរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ ដែលស្ថិតនៅក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ពេលសមត្ថកិច្ចយើងកំពុង ប្រចាំការនៅគោលដៅ បានឃើញសកម្មភាពខាងលើ ទើបសមត្ថកិច្ច ធ្វើការឃាត់ក្រុមក្មេងទាំង០២ក្រុម។ ដោយ០១ក្រុមមានគ្នា០៤នាក់ មានឈ្មោះដូចខាងក្រោម:
១/ឈ្មោះសោម ស៊ីនគន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាសូង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
២/ឈ្មោះរិន ឯកវិបុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
៣/ឈ្មោះសេម សុផាពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង្គគគី ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
៤/ឈ្មោះវ៉ន សៅលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
និង០១ក្រុមមានគ្នា០៣នាក់ មានឈ្មោះដូចខាងក្រោម:
១/ឈ្មោះងិន រឿងសំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិខាន់ខាវ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
២/ឈ្មោះរុន ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរដើរតាមរោងការ រស់នៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
៣/ឈ្មោះតែ ថុនា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ យកមកសាកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងដូនកែវ។
ដោយមានការចង្អុលបង្ហាញដ៌ខ្ពង់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានធ្វើការអប់រំណែនាំទៅដល់ក្រុមក្មេងៗទាំង០២ក្រុម ដែលបានជិះម៉ូតូដើរលេងដេញគ្នា និយាយលឺៗ ឌឺដងគ្នា(វ៉ាជែងគ្នាគ្មានសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈ) ធ្វើកិច្ចសន្យា ដោយមានការចូលរួមពីអាណាព្យាបាលរៀងៗខ្លួន និងធានាយកកូនៗទៅធ្វើការអប់រំបន្តផងដែរ ៕