ឃើញមុខសញ្ញាស..ង្ស័យចំនួន០២នាក់ នៅចំណុច ក្នុងព្រៃស្ថិតនៅខាងជេីងភូមិត្រាចទង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ

ក្រុងឧដុង្គម៉ែជ័យ៖ នៅថ្ងៃអាទិត្យ ១កេីត ខែ ពិសាខ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២៥ នេះ កំលាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានល្បាតនៅចំណុច ក្នុងព្រៃស្ថិតនៅខាងជេីងភូមិត្រាចទង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ បានឃើញមុខសញ្ញាសង្ស័យចំនួន០២នាក់ ៖
១.ឈ្មោះ ឌឿន ទិត្យ ភេទប្រុស អាយុ ២៨ឆ្នាំ
២.ឈ្មោះ អ៊ុយ សុីណាន ភេទ ប្រុស អាយុ២៤ឆ្នាំ អ្នកពីររស់នៅភូមិ សង្កាត់ខាងលេី ជាក់ស្តែងកំលាំងយើងបានឃាត់ និងឆែកឆេររកឃើញ៖
-ម្សៅក្រាមពណ៍សសង្ស័យថាជាគ្រឿងញៀន ០៤កញ្ចប់តូច
-ទូរស័ព្ទដៃ ០២ គ្រឿង
-ម៉ូតូ ០១ គ្រឿង ម៉ាកC125 ពណ៍ ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ 1KZ 6271 លេខតួ+លេខម៉ាសុីន 0202540
-ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ជនសង្ស័យខាងលេីបានឆ្លេីយសារភាពថាគ្រឿងញៀន ខាងលេីខ្លួនទិញពីឈ្មោះ សឿន វិសាល ហៅ ឡុង ភេទប្រុស អាយុ ២៧ឆ្នាំរស់នៅភូមិតាលីង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ចំណុចផ្លូវលំស្ថិតនៅភូមិតាលីង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ។
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ មានការបញ្ជាផ្ទាល់ពីលោក អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ នៅវេលាម៉ោង ១៩ និង ៣០ នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀន បានបន្តឃាត់មុខសញ្ញាសង្ស័យម្នាក់ទៀត ឈ្មោះ សឿន វិសាល ហៅ ឡុង ខាងលេី ធ្វេីការឆែកឆេររកឃេីញ៖
-ម្សៅក្រាមពណ៍សសង្ស័យថាជាគ្រឿងញៀនចំនួន ១០ កញ្ចប់ (មធ្យម ០១ តូច០៩)
-ទូរស័ព្ទដៃ ០១ គ្រឿង
-ម៉ូតូ ០១ គ្រឿង ម៉ាក C125 ពណ៌ខ្មៅ គ្មានពាក់ផ្លាក់លេខ លេខតួ+លេខម៉ាសុី 5232611 ។
+សរុប មុខសញ្ញាសង្ស័យចំនួន ០៣ នាក់
-ម្សៅក្រាមពណ៍សសង្ស័យថាជាគ្រឿងញៀនចំនួន ១៤ កញ្ចប់ (មធ្យម ០១ តូច ១៣)
-ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង
-ម៉ូតូ ចំនួន ០២ គ្រឿង
-ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ករណីខាងលើជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង