ប្រមូលផ្តុំគ្នាបង្ហោះម៉ូតូតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចតាមប្រមូលយកមកចាត់ វិធាន ការជាក់ស្តែង នៅស្រុកមោងឫស្សី
ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៥ មានករណីប្រមូលផ្តុំបង្ហោះម៉ូតូតាមដងផ្លូវក្នុងភូមិសាស្រ្តស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានថតបង្ហោះក្នុងបណ្តាញសង្គម បង្កឱ្យមានការរិះគន់ពីអំពើរបស់ពួកគេពីអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គម។
ទទួលបានព័ត៌មាននេះនៅថ្ងៃទី ២៨ ខែ មេសាឆ្នាំ២០ ២៥ នេះស្របតាម យោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្ត បាត់ដំបង លោកលោកវរសេនី យ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងធ្វេីការឃ-ាត់ក្រុមក្មេងទំនេីងបង្ហោះម៉ូតូតាមដងផ្លូវចំនួន ០៦ នាក់និងម៉ូតូចំនួន០៣គ្រឿងជាមធ្យោ បាយនាំមកកាន់អធិការដ្ឋាននគរបាលស្រុុក។
ក្រោយធ្វើការសាកសួររួចនគរបាលស្រុកដកហូតម៉ូតូរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជាបណ្តោះ អាសន្នរយៈពេល ០៣ខែ និងបានឱ្យអាណាព្យាបាលមកធ្វើលិខិតធានា និងធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់រាល់សកម្មភាពពាក់ ព័ន្ធបទល្មើសផ្សេងៗ និងយក ទៅអប់រំនៅលំនៅឋានជាបន្តរៀងៗខ្លួនវិញ៕