ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង នឹងផ្ដល់ជូនសំបុត្រ និងវត្ថុអនុស្សាវរីយ៍ដល់អ្នកសារព័ត៌មានកីឡា

ឯកឧត្ដម ឌី វិជ្ជា ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង បានជម្រាបជូនដល់បងប្អូនសារព័ត៌មានកីឡាទាំងអស់ថាឯកឧត្ដមនឹងផ្តល់ជូនសំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ក្នុងម្នាក់ចំនួន ២សំបុត្រ រួមទាំងកន្សែងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សម្រាប់ចូលរួមទស្សនា និងផ្សព្វផ្សាយពីសកម្មភាពនានា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

ដូច្នោះសូមបងប្អូនអញ្ជើញចុះឈ្មោះជាមួយក្រុមការងារផ្សព្វផ្សាយរបស់ក្លិប ដើម្បីទទួលបានការផ្តល់ជូនខាងលើ៕

អត្ថបទដែលជាប់ទាក់ទង