ករណីហិង្សាគប់គ្នាទៅវិញទៅមក ភាគីទាំងពីរសុំសមត្ថកិច្ច សម្រួលគ្នា ដោយមិនប្តឹងផ្តល់គ្នា

ភ្នំពេញ ៖ ករណីហិង្សាយកកៅអីជ័រ ដុំឈេី មួកសុវត្ថិភាព វាយ និងគប់គ្នាទៅវិញទៅមក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ភាគីទាំងសងខាង បានសុំសមត្ថកិច្ចសម្រុះសម្រួល ដោយមិនប្តឹងម្តល់គ្នានោះទេ ។

លោកវរសេនីយឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ក្នុងនោះ ៖ ទី១៖១-ឈ្មោះ សេង ចិន្តា ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ២-ឈ្មោះ គង់ លក្ខិ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ២-ឈ្មោះ គុជ លាងស៊ីម ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី២ ៖១-ឈ្មោះ ហាប់ ដារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ២-ឈ្មោះ សំណាង ផានិត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ៣-ឈ្មោះ វ៉ា យុ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ បើតាមដំណើររឿង ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០០ និង១០នាទី មុនពេលកើតហេតុ ភាគីទាំង២ បានអង្គុយផឹកស៊ី នៅមុខបន្ទប់ជួលរៀងៗខ្លួន បន្ទាប់មក ឈ្មោះ គុជ លាងស៊ីម បានរៀបចំបិទហាងលក់ខោអាវរបស់ខ្លួន ស្រាប់តែមានឈ្មោះ អ៊ីម ភេទប្រុស អាយុ ២២ឆ្នាំ ដែលបានអង្គុយផឹកស៊ីជាមួយខាងភាគីទី២ បានសួរនាំតម្លៃអាវ ភ្លាមនោះ ឈ្មោះ ហាប់ ដារ៉ា បានកេះឈ្មោះ អ៊ីម ដោយក្រវីក្បាលមិនឲ្យទិញអាវ ក៏កើតជាទំនាស់ពាក្យសម្តីគ្នា បន្ទាប់មកភាគីទាំងសងខាង បានអង្គុយផឹករៀងៗខ្លួន និងចាក់ចម្រៀងឌឺដងគ្នា និយាយឌឺដងគ្នាទៅវិញទៅមក រហូតដល់កើតជាជម្លោះឈ្លោះប្រកែកគ្នា និងបានយកកៅអី ដុំឈើ មួកសុវត្ថិភាព គប់គ្នាទៅវិញទៅមក តែមិនបណ្តាលឲ្យមានអ្នកណារងរបួសធ្ងន់ធ្ងរនោះទេ ។ ក្រោយមកកម្លាំងសមត្ថកិច្ចល្បាត បានចុះទៅដល់កន្លែងកើតហេតុអន្តរាគមន៍ ហើយបានហៅភាគីទាំងសងខាង មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសួរនាំ ជាលទ្ធផលដោយភាគីទាំងពីរ មានភាពយល់យោគគ្នា ជាអ្នកជិតខាងនឹងគ្នា បានសំណូមពរសមត្ថកិច្ចធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង ដោយសុំមិនធ្វើការប្តឹងផ្តល់គ្នានោះទេ ។ ដោយយោងភាគីទាំងពីរ សុំសម្របសម្រួលហើយហិង្សានោះ មិនបង្កឲ្យភាគីណាមួយរងរបួសធ្ងន់ធ្ងរនោះទេ សមត្ថកិច្ចសុំគោលការណ៍ថ្នាក់លើ ហើយបានឲ្យធ្វើកិច្ចសន្យា និងអប់រំឲ្យពួកគេបញ្ឈប់បញ្ហាហិង្សា ៕

អត្ថបទដែលជាប់ទាក់ទង