អាជ្ញាធរខណ្ឌ៧មករា ចុះធ្វើរដ្ឋបាលក្នុងតំបន់ប្លុកបុរីកីឡា ឃាត់ខ្លួនមនុស្ស ៤នាក់ នាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ
ភ្នំពេញ៖ គណៈបញ្ជាការឯកភាព ខណ្ឌ៧មករា បានចុះធ្វើរដ្ឋបាល នៅតំបន់ប្លុកអាគារបុរីកីឡា បានឃាត់មនុស្សចំនួន០៤នាក់ នាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៥។
ប្រភពព័ត៌មានបានបញ្ជាក់ថា ការចុះធ្វើរដ្ឋបាលនេះបានធ្វើឡើង ដោយមានបទបញ្ជាពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងបានដឹកនាំកម្លាំងដោយ លោក ណុប ផា អភិបាលរងខណ្ឌ៕