ឃា..ត់ខ្លួនយុវជន៤នាក់ ឆែកឆេររកឃេីញមានគ្រឿង..ញៀន
ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កំលាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលយុទ្ធសាមគ្គី នៃ អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតដល់ចំណុចផ្លូវលំខាងកេីតភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានឃេីញមុខសញ្ញាសង្ស័យចំនួន៤នាក់ ៖
១.ឈ្មោះសឿន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ។
២.ឈ្មោះ ហៀង តុងហាវ ភេទប្រុស អាយុ១៨ឆ្នាំអ្នកទាំងពីរ រស់នៅភូមិទំពូង ឃុំមានជ័យ ស្រកសាមគ្គីមុនីជ័យ។
៣.ឈ្មោះ រុំ បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្មិត ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ។
៤.ឈ្មោះ រិន សុខលី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ។
ជាក់ស្តែងកំលាំងយេីងបានឃាត់និងត្រួតពិនិត្យ ឆែកឆេរលេីខ្លួនរកឃេីញ ៖
-ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់តូច
-ទូរស័ព្ទដៃចំនួន២គ្រឿង
-ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន ។
-ម៉ូូតូចំនួន១គ្រឿង ម៉ាកC90 ពណ៍ស្លែ(គ្មានស្លាកលេខ)
-ស្នាប់ដៃដែកចំនួន១
មុខសញ្ញាសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ៕