សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ

ផ្លូវទាំង៣ខ្សែនេះតភ្ជាប់ប្រទាក់ក្រឡារវាងខេត្តចំនួន៥ នាទិសនិរតីនៃប្រទេសកម្ពុជា មានខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត និងខេត្តកែប ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ ដោយធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍ ក៏ដូចជាប្រព័ន្ធឡូជីស្ទីក និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាភ្ជាប់ទៅតំបន់ជាប់ព្រំដែន ។

ខេត្តតាកែវ ព្រឹកថ្ងៃអង្គារ ទី២៩ មេសា ២០២៥

អត្ថបទដែលជាប់ទាក់ទង