មុខសញ្ញាលួច និងឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាប

ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១២៖១៧នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅចំនុចមុខផ្ទះសំណាក់ ជ័យមង្គល ផ្លូវលំ ភូមិដំណាក់ធំ១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ជនសង្ស័យទី១៖ឈ្មោះ ផួង ផានិត អាយុ១៧ឆ្នាំ (ដៃដល់), ទី២៖ឈ្មោះ តាន់ រាជ្យ អាយុ១៧ឆ្នាំ និងទី៣៖ឈ្មោះ ខ្លឹម សុធារិទ្ធ។ សម្ភារដកហូតមាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញJH-2584 (របស់ជនសង្ស័យធ្វេីសកម្មភាព)។

សូមរំលឹកថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៤៖១០នាទីទៀបភ្លឺ ពួកគេបានធ្វេីសកម្មភាពចូលលួចទូរស័ព្ទដៃពីបុរសរងគ្រោះ កំពុងសម្រាកបានសម្រេចមុខធនាគារកាថេរ យូរណាយធីត នៅបណ្តោយផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង