ឈប់ទៅប្អូនៗ ខូចអនាគត! ជំនាញជិះម៉ូតូកង់១ បានចូលខ្លួនម្នាក់ហើយ នៅសល់៥នាក់ទៀត
កណ្តាល ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នំា២០២៥នេះ សារព័ត៌មានទទួលបានពីផេក ឧត្ដមសេនីយ៍ទោឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។
អ្នកក្លាហានប្រចាំឆ្នាំ២០២៥ ជំនាញជិះម៉ូតូកង់១ បានចូលខ្លួនបានម្នាក់ហើយ នៅសល់៥នាក់ទៀតមិនទាន់ចូលខ្លួន ។ ស្នើប្អូនទាំង៥ នាក់ ចូលខ្លួនមកទទួលស្គាល់កំហុស និងសូមទោសជាសាធារណៈ កែខ្លួនជាយុវជនល្អឡើងវិញ
ទោះមានស្លាបក៏គេចមិនផុតដែរ បើប្អូនទាំង៥នាក់មិនព្រមចូលខ្លួន ៕